ទីតាំងល្បែងអនឡាញ សង្ស័យជាកន្លែងចែកចាយនិងជួញដូរគ្រឿងញៀណ…..
(ខេត្តបាត់ដំបង) ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ តាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានអោយដឹងថា ទីតាំងល្បែងអនឡាញដុសស្លែមួយកន្លែង ទោះជាមានការ ហាមឃាត់ពីអាជ្ញាធរ និងមន្ត្រីសមត្ថកិច្ចក្នុងខេត្តយ៉ាងណា ក៏នៅតែគឃ្លើនបើកលេងទាំងយប់ទាំងថ្ងៃ ដោយមានរបងបិទបាំងខាងមុខ និងទាញទ្វារបិទពេលដែលមានអ្នកចូលទៅលេងខាងក្នុងជាក់ស្តែងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋដែលនៅជិតទីតាំងនោះ បានបង្ហើបអោយដឹងថាទីតាំងខាងលើនេះគឺមាន ក្រុមអ្នកជួញដូរគ្រឿងញៀនចូលនិងប្រមូលផ្ដុំគ្នានៅក្នុងនោះទៀតផង មិនថាយប់រឺថ្ងៃទីតាំងនេះគឺមានមនុស្សចេញចូលនិងជិះម៉ូតូទៅវិញទៅមកទល់ភ្លឺ ដោយគ្មានញញើត និងចំណាត់ការរបស់សមត្ថកិច្ចឡើយ បើតាមប្រភព បានបន្តទៀតថាទីតាំងនេះ គឺម្ចាស់ល្បែងអនឡាញ ជាអ្នកមានសិទ្ធិអំណាច ហើយ គ្មានមន្ត្រីរឺ អជ្ញាធរណាហ៊ានប៉ះពាល់ឡើយ ទោះជានៅពេលដែលប្រមុខរាជរដ្ឋាភិបាលបានចេញនូវច្បាប់អោយអនុវត្តនិងបង្ការបង្ក្រាបល្បែងអនឡាញគ្រប់ប្រភេទ អោយខានតែបានគ្រប់បណ្តាខេត្តក្រុង តែចំពោះទីតាំងខាងលើនេះគឺនៅតែហ៊ានបើកដំណើរការបានយ៉ាងរលូន *បណ្ដាសាព័ត៌មានNTC បានទំនាក់ទំនងទៅជំនាញអោយចុះអន្តរាគមន៍ តាមសូមណូមពរពី ប្រជាពលរដ្ឋ តែហាក់ដូចជាគ្មាន មន្រ្តី ណាអើពើឡើយ ប្រជាពលរដ្ឋចោទជាសំណួរមកកាន់អ្នកព័ត៌មានយើងខ្ញុំថា តើមកពីទីតាំងខាងលើនេះបើកមានការលួចលាក់ ទើបគ្មានអ្នកដឹង រឺក៏ មន្ត្រីជំនាញដឹងហើយតែធ្វើមិនដឹងទៅវិញ ? អង្គភាពយើងខ្ញុំនៅតែ បន្តការទំនាក់ទំនងនិងរាយការណ៍ជូន សមត្ថកិច្ចជំនាញអោយចុះតាមដានស្រាវជ្រាវបន្តពីទីតាំងខាងលើ តើអាចដូចដែលប្រជាពលរដ្ឋបានរាយការណ៍រឺយ៉ាងណា?
សូមមន្ត្រីដែលពាក់ព័ន្ធ មេត្តាជ្រាបនិងស្រាវជ្រាវផងទានចំពោះទីតាំងខាងលើនេះ ។ ចេញផ្សាយដោយសហការីNTC ។