ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង•••••
( បាត់ដំបង ) រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤
ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាគណៈធិបតី ក្នុងពិធី ប្រគល់វិញ្ញាបនបត្របណ្ដុះបណ្ដាល ជំនាញវិស្វកម្មសំណង់ស៊ីវិល ផ្នែកទ្រឹស្ដី និងការអនុវត្តផ្ទាល់ជាលើកទី៣ ដល់ជនរងគ្រោះដោយសារគ្រឿងញៀន ចំនួន ១២៥នាក់ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមជ្ឈមណ្ឌល បន្សាបព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង ក្នុងបរិវេណមជ្ឈមណ្ឌលបន្សាប ព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង។ ក្នុងនោះ ឯកឧត្ដម កែវ សុជាតិ បានប្រគល់អំណោយ អង្ករ ចំនួន ១០តោន និងថវិការ ចំនួន ២០,០០០,០០០ (ម្ភៃលានរៀល) ជូនឯកឧត្តម កែ ស៊ីនួន ប្រធានមជ្ឈមណ្ឌល បន្សាបព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង ដើម្បីសម្រួលក្នុងដំណើរការព្យាបាល ដល់ជនរងគ្រោះដោយសារគ្រឿងញៀនផងដែរ។
(អគុណសន្តិភព)