ល្បែងឆ្នោតរឺចាក់កន្ទុយលេខ (វៀតណាម និង សៀម)•••••
(ខេត្តបាត់ដំបង) ក្រោយពីការចុះយកព័ត៌មានសហការីNTC បានចុះយកព័ត៌មានតាមបណ្ដាភូមិ ឃុំ សង្កាត់នានា ជាក់ស្ដែងក្នុងផ្សារភួពុយ បានទទួលប្រភពព័ត៌មាន ចេញពីអាជីករ លោកបានអោយដឹងថា ល្បែងចាក់កន្ទុយលេខ( ឆ្នោតវៀតណាម) និងឆ្នោត(សៀម)ក្នុងផ្សារភួពុយនេះ កំពុងពេញនិយមនិងកេីបលុយទាំងលានៗក្នុង១ថ្ងៃៗ ពីអ្នកចាក់នោះគឺអាជីវករផ្ទាល់ ដែលមានបងប្អូនអាជីវករ ប្រមូលផ្ដុំគ្នា ចាក់រហូតទល់យប់ក្រោយមានការហាមឃាត់ពីសំណាក់រាជរដ្ឋាភិបាលបានមួយរយះ។
គួតែរំលឹកផងដែរនូវ អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកន្លងមក អោយគ្រប់ស្ថាប័ន រួមគ្នា អនុវត្តន៍អោយបាននូវ៩ចំនុច របស់ភូមិឃុំនោះគឺ: ភូមិ-ឃុំ មានសុវត្ថិភាព ៖
១. គ្មានសកម្មភាពលួច ឆក់ប្លន់ គ្រប់ប្រភេទ។
២. គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គឿងញៀនខុសច្បាប់។
៣. គ្មានអំពើអាណាចារ្យ ការជួញដូរស្រ្តី និងកុមារ និងអំពើ ហិង្សាក្នុងគ្រួសារ។
៤. គ្មានក្មេងទំនើង។
៥. គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការប្រើប្រាស់អាវុធខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសគ្រប់ប្រភេទ។
៦. គ្មានគ្រោះថ្នាក់ចរាចរណ៍។
៧. គ្មានគ្រោះថ្នាក់ដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
៨. មានវិធានការណ៍ទប់ស្កាត់ គ្រប់គ្រង និងការឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព
៩. គ្មានការត្រួតពិនិត្យខុសច្បាប់។
តែជាក់ស្ដែង ល្បែងចាក់កន្ទុយលេខ( ឆ្នោតវៀតណាមនិងសៀម) កេីតរីករាលដាលដូចផ្សិត ពាសពេញក្រុង និង ជនបទ បានអូសទាញប្រជាពលរដ្ឋទាំងចាស់ទាំងក្មេង ចាក់ដោយងងឹតងងុល ៕
ដោយឡែកបទល្មេីសជាច្រេីន ដែលមានការបិទបាំងលួចលាក់ ធ្វេីអោយមានការពិបាករុករកនិងស្រាវជ្រាវ តែដោយឡែក ចំពោះល្បែងចាក់កន្ទុយលេខ ឆ្នោតវៀតណាមនិងសៀម នៅទីតាំង ជាអចិន្ត្រៃ តាមផ្ទះ តាមរោងការហ្វេ កន្លែងវេលុយ ជាពិសេសនៅតាមផ្សារកន្លែងលក់ដូរ និងកន្លែងផ្សេងៗទៀត មានការរីករាលដាលដូចផ្សិត បែជាគ្មានការអេីពេី រឺអន្តរាគមន៍ពីសំណាក់អជ្ញាធរណាឡេីយ ៕
ទាំងអស់នេះបានសបញ្ជាក់អោយឃេីញថាការអនុវត្តតាមអនុសាសន៍របស់ប្រមុខថ្នាក់ដឹកនាំ បានចេញកន្លងមក ដែលលោកតែងតែខិតខំពុះពារ ក៏សាងអភិវឌ្សន៍ ប្រទេសជាតិមាតុប្រទេស អោយរួចផុតពីភ្លេីងសង្រ្គាម អោយបានប្រែក្លាយទៅជាប្រទេសមួយ រស់ក្រោមដំបូលសន្តិភាព ល្អប្រសេីរ
តែបែជាអជ្ញាធរ អសកម្មនិងបណ្តែតបណ្ដោយអោយ ពពួកល្បែងស៊ីសង ចាក់កន្ទុយលេខ វៀតណាមនិងសៀម កេីតឡេីងពាសពេញក្រុងទៅជារឿងធម្មតាទៅវិញ៕
ប្រជាពលរដ្ឋទូទាំងខេត្ត រងចាំមេីល និង មានការសង្ឃឹមយ៉ាងមុតមាំទៅលេីថ្នាក់ដឹកនាំក្នុងខេត្តនិងមានវិធានការ ចំពោះល្បែងទាំងអស់ ជាពិសេសល្បែងចាក់កន្ទុយលេខ គឺឆ្នោតវៀតណាម និងឆ្នោតសៀម ដែលមានក្នុងក្រុងបាត់ដំបង
ជាពិសេសស្របទៅតាមគោលនយោបានភូមិឃុំសុវត្តិភាពដែលចេញដោយប្រមុខថ្នាក់ដឹកនាំ កន្លងមក អោយអជ្ញាធ័រគ្រប់ជាន់ថ្នាក់ខិតខំរក្សាអោយបាន និងអន្តរាគមន៍ អោយខានតែបាន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងសហការរួមគ្នាលុបបំបាត់បទល្មេីសទាំងឡាយនិងល្បែងគ្រប់ប្រភេទ ដែលកេីតមានក្នុង២៥ខេត្តក្រុងរាជធានី៕
រៀបរៀងអត្ថបទចេញផ្សាយដោយ ( សហការីNTC )