ពលរដ្ឋសម្ដែងការសាទរ និងមានក្ដីសង្ឃឹមខ្ព​ស់ចំពោះ​នា​យករដ្ឋមន្ត្រីថ្មី•••••

 

ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣–
ប្រាកដហើយ នៅថ្ងៃទី២​២ ខែសី​ហា ឆ្នាំ២០២៣ខា​ងមុ​ខ​នេះ កម្ពុជានឹងមាននាយករដ្ឋមន្ត្រីថ្មី ដែលជាអ្នកបន្តវេនវ័យក្មេងនៃគណបក្សប្រជាជនកម្ពុជា។ បេ​ក្ខ​ជ​​នថ្នាក់ដឹកនាំកំពូលដែល​មជ្ឈដ្ឋានទូទៅចាត់ទុកថា ជាឈាមថ្មីនេះ មានសក្តានុពលខ្ព​ស់​ណា​ស់​​ ទាំ​ង​ចំ​ណេះ ជំនាញ ទាំងបទពិសោធន៍ការងារក្នុងប្រទេស និងនៅលើឆាកអន្តជាតិ។

គ្រាន់តែសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសថា ឈ​ប់​ធ្វើ​ជា​នា​យ​ក​​រ​ដ្ឋ​ម​ន្ត្រី ក្នុង​រា​ជ​រ​ដ្ឋា​ភិ​បា​លនីតិកាលអាណត្តិទី៧ភ្លាម ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក្លា​យ​ជា​តួ​អ​​ង្គមួយ​ដែល​ប្រជា​ពល​រដ្ឋ​សម្លឹងមិនដាក់ភ្នែ​ក​គ​យ​គន់ដោយក្ដីស្រឡាញ់ និងលើ​កយក​ជា​ប្រ​ធា​​​​នប​ទជ​ជែ​ក​វែ​ក​ញែ​ក​គ្រ​ប់​ទិ​សទី វិភាគ​ពី​គុ​ណ​ស​​ម្ប​ត្តិក្នុ​ងតំ​ណែង​ជានា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ដែ​ល​ទ​ទួ​ល​ស្គាល់ពីគណបក្សប្រជាជ​ន​កម្ពុជា ពីប្រ​ជា​ព​លរដ្ឋភាគច្រើន និ​ងពី​​អង្គ​នីតិ​ប្បញ្ញ​ត្តិនា​ពេល​ដ៏ខ្លី​ខា​ង​មុខ។

ឯកឧត្តម សមូហ​ក​បណ្ឌិត ឡី សុភាព ប្រធា​នស​ម្ព័ន្ធ​ភាព​អង្គ​ការ​សមា​គម​ និង​វិ​ស័​យ​ឯ​ក​ជ​​ននៅកម្ពុជា បា​នសម្ដែងនូវចំណាប់អារម្មណ៍​ចំពោះបេក្ខជននាយករដ្ឋមន្ត្រី​ថ្មីនេះថា ជា​ជន​ដែ​ល​មា​ន​បុគ្គលិក​ល​ក្ខ​ណៈល្អ មានគុណសម្បត្តិ គុណវុឌ្ឍិគ្រប់គ្រាន់ សមនឹង​ទទួលបាន​តំណែង​ដ៏​ខ្ពង់​ខ្ព​ស់​រប​ស់ជាតិ។ ឯកឧត្តម សមូហ​ក​បណ្ឌិត ឡី សុភាព គូសបញ្ជាក់ថា៖​ «ទី១​ខ្ញុំយល់ឃើញថា ការម្រេ​ច​ចិ​ត្ត​​របស់គណៈអចិន្ត្រៃយ៍​ គណៈកម្មាធិការគ​ណបក្ស​ដែល​រាជ​រ​ដ្ឋា​ភិ​បា​លជ្រើសតាំង ឯកឧត្តម ប​ណ្ឌិ​​ត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនេះគឺសមប្រកប ដោ​យល​ក្ខ​ណៈស​ម្ប​ត្តិ​គ្រ​ប់​គ្រា​ន់ក្នុងការដឹកនាំ។ ទី២. ខ្ញុំមើលទៅឃើញថា ការសម្រេចរប​ស់​ប្រ​​ជាជ​នក​ម្ពុ​ជា​ផ្ដ​ល់​សេ​ច​ក្ដី​ទុ​កចិត្ត និងទំនុកចិត្តទៅដល់ឯកត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែ​ល​ជា​បេក្ខ​ភាព​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ប​ន្ត​វេននេះពិតជាត្រឹមត្រូវ»។

បរិយាយដោយទំនុកចិត្ត ឯកឧត្តម​បណ្ឌិត ឡី សុភាព បានសង្កត់ធ្ងន់​​ថា៖ ​«​បើ​​មិ​ន​មាន​ទំនុកពីប្រជាពលរដ្ឋទេ គេ​អត់​ទៅបោះ​ឆ្នោ​តទេ ហើយប្រ​ជា​ព​ល​រ​ដ្ឋ​ច្រើ​ន​លើ​ស​លុ​ប​នៃ​ប្រ​ជា​ជនសរុបដែលមានសិ​ទ្ធិបោះឆ្នោតនៅកម្ពុជាបានបោះឆ្នោតជូន​គណប​ក្សប្រ​ជាជ​ន​ក​ម្ពុ​ជា​ គាំ​ទ្រ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណេត ដោយក្ដីស្រឡាញ់ជាទីបំផុត»។ ឯកឧត្តម​បណ្ឌិត ឡី សុភាព បានបន្ថែមថា ដោយមើល​ឃើញពីចំណេះវិជ្ជាពហុជំនាញរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ​មា​ន​ ​​ទាំងជំនាញយោធា មានទាំងសេដ្ឋកិច្ច និងជំនាញនយោបាយ បុគ្គលដែលមាន​លក្ខ​ណៈ​ស​ម្បត្តិទាំងបីនេះមិនងាយទេ ដែលគាត់ជាប្រភេទមនុស្សមហាជន គឺនៅជាមួយ​ប្រជា​ជនដោយ​ស​ប្បា​​យ​ក្នុងការជួបជាមួយប្រជាជន នេះ​ជាល​ក្ខណៈស​ម្បត្តិរ​បស់គា​ត់។ លើស​​ពីនេះទៅទៀត ​រច​នា​ស​ម្ព័ន្ធ​ចាត់​តាំង​អ្ន​ក​បន្តវេន សមាសភាពក្រុមការងារ​ដឹ​ក​នាំ​អ្ន​កប​ន្តវេ​នជា​តិគ្រ​ប់ជា​ន់ថ្នា​ក់មា​នស​មាសភាពគ្រប់ ផ្ទេរអំណាចដោយសន្តិវិធី។

ក្នុងនាមជាប្រធានសមាគមយុវជនសេដ្ឋកិច្ចកម្ពុជាផងនោះ ឯកឧត្តម សមូហ​ក​បណ្ឌិត មើ​ល​ឃើញគុណតម្លៃជាច្រើនដែល​គណបក្សប្រជាជនកម្ពុជាដឹកនាំប្រ​ទេសបា​នធ្វើ​កិច្ចការជូ​ន​ជា​តិ​មា​តុ​ភូ​មិ​និងបង្ហាញកិត្យានុភាពលើឆាកអន្តរជាតិ ដូចជា៖ រក្សា​ចរ​ន្ត​សេដ្ឋ​កិច្ច​ជាតិឱ្យ​មា​ន​លំ​នឹង ធ្វើ​ជា​​ម្ចាស់ផ្ទះ​រៀប​ចំកិច្ច​ប្រជុំអាស៊ាន និង ធ្វើ​ជាម្ចា​ស់ផ្ទះ​រៀ​ប​ចំ​កា​រ​ប្រ​កួ​ត​កី​ឡា​ស៊ី​ហ្គេ​ម​បា​ន​​ដោ​យ​ជោ​គ​​ជ័យជាប្រវត្តិសាស្ត្រ។
ទន្ទឹមនេះ ​ឯកឧត្តម សមូហ​ក​បណ្ឌិតក៏ចង់ឱ្យរដ្ឋាភិបា​លថ្មីពង្រឹងការ​ងារ​ជាច្រើ​នទៀ​ត​ដើ​ម្បី​ធ្វើឱ្យ​ប្រទេសជាតិ​រីកចម្រើនបានកាន់តែឆាប់រហ័ស ដើរឱ្យទាន់ការវិវត្តន៍នៃសាកល​លោក។ ក្នុងនោះរដ្ឋាភិបាលថ្មី «ត្រូវអភិវឌ្ឍន៍ធនធានមនុស្ស និ​ង​ត្រូវធ្វើការងារតាមរបៀ​បរ​ប​ប​មា​នកា​រ​ទ​ទួលខុសត្រូវតាមមុខតំណែងតួនាទីច្បាស់លាស់​ឡើង​វិ​ញ នៅពេល​នោះប្រ​ទេស​ជា​តិ​នឹ​ង​រី​ក​ច​ម្រើន សាមគ្គី​ឯ​ក​ភា​ពផ្ទៃ ទាំងនេះហើយគឺជាការ​ងារ​សំ​ខាន់ៗនិងរឿងចាំ​បាច់​បំផុត»។

លោក ផូ វី ផលិតករ កម្មវិធីនៃក្រុមហ៊ុន AMS បានមើលឃើញបេក្ខជននាយ​ករ​ដ្ឋម​ន្ត្រី​ថ្មី​ក្នុង​ន័យវិជ្ជមានបំផុត។ ផលិតករូបនេះ បានបរិយាយថា៖ «ឯកឧត្តម ហ៊ុន ម៉ាណែត ជា​បេ​ក្ខ​​ជន​ដ៏ស័ក្ដិសមបំផុត សម្រាប់បេក្ខភាពជានាយករ​ដ្ឋ​ម​ន្ត្រី។​ ខ្ញុំគាំទ្រទៅលើការសម្រេ​ចចិ​ត្ត​រ​ប​ស់​ថ្នា​ក់ដឹកនាំ​គ​ណប​ក្ស​ប្រ​​ជា​ជនកម្ពុជា ដែលពួកគាត់មានស្មារតី​ល្អនិងភាពវៃឆ្លាតក្នុងការជ្រើស​រើ​ស​បេក្ខ​ជន​មក​ធ្វើ​ជា​នា​យករដ្ឋមន្ត្រីនៅក្នុងអាណត្តិទី៧នេះ»។ លោកបានបន្ថែមថា​ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាមនុស្សវៃឆ្លា​តនៅ​ក្នុង​ការ​ទំនា​ក់​ទំ​​នង ​ការប​រទេសល្អជាមួយបណ្ដា​ប្រទេស​ដែ​លជា​​​ដៃ​គូដែលយើងមានសម្ព័ន្ធមិត្តជាមួយ។​
ខណៈប្រទេសជាតិមានអ្នកកាន់ដៃចង្កូតថ្មី លោក ផូ វី សង្ឃឹមថា ប្រទេស​កម្ពុជា​ នឹង​រីកច​ម្រើន​ខ្លាំ​ង ក្លាយជា​​ប្រទេ​ស​មា​​នចំណូ​លមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០។ «ខ្ញុំគិតថា ក្នុង​ជំនាន់​ឯក​ឧត្តម ហ៊ុន ម៉ាណែត នឹងមា​នអ្ន​កវិ​និយោ​គ​ច្រើ​នថែមទៀត​ ជាពិ​សេស​ទំនា​ក់​ទំ​ន​ង​ជា​មួ​យ​សហរដ្ឋអាមេរិកនឹង​ក្លា​យជា​មិត្តភ​ក្តិជា​មួ​យ​នឹ​ង​យើ​ង។ ហើយ​ប្រព័ន្ធអប់រំស្រុ​កខ្មែ​រនឹ​ង​មា​ន​​ភា​ព​ជឿនលឿងជាងមុនខ្លាំងក្លា អាចឈរ​ខ្ពស់​មុ​ខ​ខ្ព​ស់​មា​ត់ជាមួយប្រទេសអាស៊ាន ជា​ពិសេ​ស​វិ​ស័​យព័ត៌មានអាចលេចមុខលើឆាកអន្តរជាតិ ធ្វើឱ្យគេ​ស្គា​​ល់​​កម្ពុ​ជាក្នុ​ងរូ​បភា​ពវិ​ជ្ជមា​ន​លើទិ​ដ្ឋ​ភា​ពច្រើនយ៉ាង ដូចជាសេដ្ឋកិច្ចរុងរឿង ការរីកច​ម្រើ​ន​លើ​វិស័យឧស្សាហកម្ម ។ល។​និង។ល។ លើ​ទំព័រសារព័ត៌មានអន្តរជាតិ»។

ជាមួយគ្នានេះដែរ អ្នកនាង អេង គឹមជាង ជាប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍នៅតែមា​ន​កា​រ​​សោកស្ដាយនៅពេលដឹងថា សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នឹងលាឈប់ពីតំណែង​នា​យក​រដ្ឋ​មន្ត្រីក្នុងអាណត្តិថ្មី។ តែទោះជាយ៉ាងណា អ្នកនាងគិតថា ជាសំណាងមួយសម្រាប់​ប្រ​ជា​ព​ល​​រដ្ឋក​ម្ពុជាផងដែរ ព្រោះយើងមានមេដឹកនាំ​ថ្មីដែលជាកូនប្រុសបង្កើតរបស់មេដឹកនាំចាស់​វ​ស្សា​ មានបទពិសោធន៍ច្រើនឥតគណនា បន្សល់​ទុកនូវគំរូល្អៗដែលមេដឹនាំថ្មីនឹងដើរតា​មលំ​អា​ន​គ​ន្ល​ងជោគជ័យរបស់ឳពុកបន្តដឹក​នាំនា​វា​កម្ពុជាទៅកាន់ត្រើយសន្តិភាពជានិច្ចនិរន្តរ៍។
អ្នកនាង អេង គឹមជាង សង្ឃឹមទុកក្នុងចិត្តថា៖ «គាត់( ឯកឧត្តម ហ៊ុន ម៉ាណែត) ជាយុ​វ​ជ​ន​​ជំ​នាន់ក្រោយនឹងឈានចូលម​កដឹកនាំប្រទេសបន្ទាប់ពីឳ​ពុករបស់គា​ត់ ធ្វើឱ្យប្រទេស​មាន​កា​រ​អ​​ភិវឌ្ឍបន្ថែមទៀត ជាពិសេសការទំនាក់ទំនងជាមួយបរទេសកាន់តែល្អប្រសើរ​ផ្នែក​សេ​ដ្ឋ​កិ​ច្ច​​ដើម្បីជួយប្រជាពលរដ្ឋ»។

គ្រាន់តែទទួលសំណួរពីអ្នកសារព័ត៌មាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ភ្លាម លោក ឃួន សុភ័ក្រ និស្សិតជំនាញគ្រប់គ្រងនៃសាកល​វិទ្យាល័​យធន​ធាន​មនុ​ស្ស បា​នរៀប​រាប់​ដោ​យ​ពា​ក្យ​ពេច​ន៍គួរឱ្យចង់ស្ដាប់ថា៖ «ជាដំបូង​ខ្ញុំ​សូ​ម​អរគុណសម្ដេចតេជោ ហ៊ុន សែន ដែ​ល​រំដោះ​ប្រទេ​ស​ជា​​​​តិឱ្យ​រួច​ផុតពីរបបប្រល័យពូជសាសន៍ខ្មែរ និងបានដឹកនាំប្រទេសកម្ពុជា មាន​កា​រ​អ​ភិ​វឌ្ឍ​​លើ​គ្រប់វិស័យរហូតមកដល់ពេលបច្ចុប្បន្ននេះ។ គុណបំណាច់របស់​សម្ដេច​តេជោ ហ៊ុន សែន នឹ​ង​ចា​រជាប់ក្នុងក្រអៅបេះដូងប្រជាជនកម្ពុជា ជារៀងរហូត ទោះបីជា​សម្ដេច មិន​ប​ន្ត​ធ្វើ​ជា​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រីសម្រាប់អាណត្តិទី ៧បន្តទៀតក៏ដោយ»។
ចំពោះបេក្ខជន នាយករដ្ឋមន្ត្រីថ្មី លោក សុភ័ក្រ បានគូសបញ្ជាក់ថា៖ «សម្រា​ប់​ខ្ញុំ​ជា​និ​ស្សិ​ត​មួ​យ​រូ​ប​ សូម​អ​ប​អ​រ​សា​ទរ និងគាំទ្រ​ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយក​រដ្ឋ​មន្ត្រី​ស​ម្រា​ប់​អា​ណ​​ត្តិ​ទី៧នេះ ព្រោះ​ឯកឧត្ដមជាបុគ្គលដែលមានចំណេះដឹងខ្ពង់ខ្ពស់ មានសមត្ថភាព និង​មា​ន​ប​​ទ​ពិ​សោធន៍ ក្នុងកិច្ចការងារសង្គម និងនយោបាយ ជាពិសេស ឯកឧត្ដមក៏មានភា​ពជាអ្ន​ក​ដឹ​ក​នាំ​ផងដែរ។ ដូច្នេះ ខ្ញុំជឿជាក់ថា ឯកឧត្ដម នឹងបន្តដឹកនាំប្រទេសកម្ពុជា បន្ទាប់ពី​សម្ដេចតេជោ ហ៊ុ​ន​ សែន ឱ្យមានការអភិវឌ្ឍរីកចម្រើនបន្តទៀត»។
សម្រាប់អាណត្តិថ្មី និស្សិតជំនាញគ្រប់គ្រងរូបនេះរំពឹងថា រាជរដ្ឋាភិបាល នឹងបន្តយ​ក​ចិ​ត្ត​​​ទុកដាក់ដោះ​ស្រា​យប​ញ្ហា​ក​​ង្វល់នានារបស់ប្រជាពលរដ្ឋ ដូចជាបញ្ហាតម្លៃកសិកម្ម ប​ញ្ហា​កា​រ​ងា​​រធ្វើ ប​ញ្ហាសុ​ខ​ភា​ព​សា​ធា​រ​​ណៈ ក៏ដូចជាបញ្ហាទំនាស់ដីធ្លីជាដើម។

សូមរម្លឹកផងដែរថា ក្នុងសេចក្តីថ្លែងសារពិសេស នារសៀលថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០២៣ ស​ម្តេ​​ច​តេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា យោងទៅលើការសម្រេចចិត្ដរបស់​គណៈ​​អចិ​ន្រ្ដៃ​យ៍​​នៃគ​ណ​បក្ស​ប្រជាជាជនកម្ពុជា ហើយយោងទៅលើការចូលគាល់ព្រះ​មហា​ក្សត្រ​នាពេលថ្មី​នេះ ស​ម្ដេ​​ច​សម្រេចនឹងមិនបន្ដមុខដំណែងជានាយករដ្ឋមន្រ្ដីនោះទេ ហើយ​ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ា​ណែត នឹ​ង​ក្លាយជានាយករដ្ឋមន្រ្តី ក្នុងរាជរដ្ឋាភិបាលថ្មីនេះ។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា សភាពការណ៍គឺបានតម្រូវឱ្យត្រូវ​ធ្វើ​កា​រ​​រៀបចំរាជរដ្ឋាភិបាលថ្មីចាប់ពីដើមអាណត្តិនេះទៅដើ​ម្បីធានានូវភាពរលូននៃដំណើរ​ការរា​ជរ​ដ្ឋា​​ភិ​បាលដែលគ្មានអាក់ខាន។ សម្ដេចតេជោបានគូសបញ្ជាក់ថា ប្រសិនបើសម្តេច​បន្តធ្វើ​ក្នុង ​រ​យៈ​ពេលមួយឆ្នាំ ឬពីរឆ្នាំរួចហើយទើបលាលែងចេញពីតំណែងនោះ ​សភាព​ការណ៍ នឹ​ង​មា​ន​អ​ស្ថិរភាពក្នុងមួយរយៈកាល។ ដូច្នេះវាមានការចាំបាច់ណាស់ដើម្បី​ឱ្យ​គណៈ​រ​ដ្ឋម​ន្ត្រីថ្មី​មួយ​ដែ​ល​សុទ្ធតែភាគច្រើនគឺជាមនុស្សវ័យក្មេងទទួលបាននូវកិច្ចការ​ដែល​ត្រូ​វធ្វើសម្រាប់តែថ្ងៃ​អនា​គ​ត​ស​ម្តេចសុំនៅពីក្រោយខ្នង។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីអះអាងថា អនាគតនយោបាយរបស់សម្ដេចគឺនៅតែ​បន្ដ​គ្រ​ប់​​​គ្រងនយោបាយ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើជាសមាជិករដ្ឋសភានិ​ងធ្វើ​ជា​ប្រ​​ធានព្រឹទ្ធសភា ហើយព្រះមហាក្សត្រព្រះរាជទានតែងតាំងសម្ដេចតេជោជាប្រធាន​ឧត្ដម​ក្រុម​ប្រឹ​ក្សា​​ព្រះមហាក្សត្រ៕