ល្បែងភ្នាល់មាន់ជល់អនឡាញរីករាលដាលពេញក្រុងសៀមរាប•••••

(ខេត្តសៀមរាប​)​ អង្គភាព​គេហះទំព័រ​ ព័ត៌មាន​ ​NTC រួម​ជាមួយ​និង​សហការីNTC​ បានចុះយកព័ត៌មានតាមភូមិ​ ឃុំ​ សង្កាត់​នានា​ ក្នុង​ខេត្តសៀមរាប​​ តាម​ប្រភព​ព័ត៌មានចេញ​ពី​ប្រជាពលរដ្ឋ​ លោកបាន​អោយ​ដឹង​ថាទីតាំង​ ល្បែង​មាន់ជល់អនឡាន​ជាច្រើន​កន្លែង​​ ជាពិសេស​គឺ​កន្លែង​ភ្នាល់​លុយ​មាន់​ជល់​អនឡាញតាម​កញ្ចក់​ទូរទស្សន៍​ នៅ​ចំកណ្ដាល​ក្រុង​សៀមរាប​តែ​ម្ដង​ មិន​មានសមត្ថកិច្ច​ណាហ៊ានចុះបង្ក្រាបឡេីយ​ នៅពេលដែលមាន​បងប្អូន​ប្រជាពលរដ្ឋ​ រាយការណ៍​គឺលោកអធិការ​និង​ លោកស្នងការ​ មិន​លេីកទូរសព្ទ័ឡេីយ​ តែ​នៅ​ពេល​សហការី​NTC call ចូល​ លោក​អធិការ​ក្រុង​បានត្រឹម​ឆ្លើយ​ថាចាំអោយកំលាំងកូនចៅចុះទៅមេីល​ រហូត​ការ​ភ្នាល់​ល្បែង​មាន់ជល់អនឡាញនោះ​ដំណើរ​ការ​ ធម្មតា​ ហើយ​ក្រុម​ញៀន​ល្បែង​មាន់ជល់អនឡាញនោះ​​ ប្រមូលផ្ដុំ​ភ្នាល់​គ្នាចាប់តាំងពីថ្ងៃ​ រហូត​ទល់យប់​ ៕
ប្រជាពលរដ្ឋដែល​ ជាញាតិមិត្ត​ បងប្អូន​ និង​ឪពុក​ម្ដាយ​ ជនភ្នាល់ល្បែងទាំងអស់នោះ​ គាត់​ទាំង​អស់​គ្នា​មាន​ការ​ងេីយឆ្ងល់​ និង​ អនុសាសន៍ដែលចេញដោយប្រមុខថ្នាក់ដឹងនាំ​ ដាក់អោយប្រេីប្រាស់​នោះគឺ​ លក្ខណះ៩យ៉ាងរបស់​ភូមិឃុំ​ សុវត្ថិភាព​​នោះគឺ:​ មានលក្ខណៈសម្បត្តិ៩យ៉ាង៖

១. គ្មានសកម្មភាពលួច ឆក់ប្លន់ គ្រប់ប្រភេទ។
២. គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គឿងញៀនខុសច្បាប់។
៣. គ្មានអំពើអាណាចារ្យ ការជួញដូរស្រ្តី និងកុមារ និងអំពើ​ ហិង្សាក្នុងគ្រួសារ។
៤. គ្មានក្មេងទំនើង។
៥. គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការប្រើ​ ប្រាស់អាវុធខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសគ្រប់ប្រភេទ។
៦. គ្មានគ្រោះថ្នាក់ចរាចរណ៍។
៧. គ្មានគ្រោះថ្នាក់ដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
៨. មានវិធានការណ៍ទប់ស្កាត់ គ្រប់គ្រង និងការឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព
៩. គ្មានការត្រួតពិនិត្យខុសច្បាប់។

តែជាក់ស្ដែង​លោកអធិការក្រុង​ និង​លោក​ស្នងការ​​ បែជាគ្មានចំណាត់ការអោយបិទកន្លែងទាំងអស់នោះឡេីយ​ បានត្រឹម​ធ្វើ​កិច្ច​សន្យា​រួច​ដំណើរការ​ជា​ធម្មតា​៕​
ទាំងអស់​នេះ​តេីអោយប្រជាពលរដ្ឋ​មានជំនឿ​ចិត្ត​យ៉ាង​ម៉េច​ បេីបទល្មេីសល្បែងអនឡាញនៅនិងមុខហេីយ​បែជាមិនហ៊ានបង្ក្រាប​៕​
រឺ​ក៏​លោក​អធិការ​ និង​លោកស្នងការ​ គ្មាន​សមត្ថភាពហ៊ានបង្ក្រាបមាន់អនឡាញ​ រឺមួយ​បានទទួល​លាភ​សក្ការៈពីកន្លែងទ​ទាំងអស់នោះ​

ព្រោះ​ថាដោយឡែកបទល្មេីសផ្សេងដែលមានការបិទបាំងលួចលាក់​ ធ្វេីអោយមានការពិបាករុករកនិងស្រាវជ្រាវ​ តែនេះមាន់ជល់អនឡាញ​ នៅនិងទីតាំង​ បេីកជាអចិន្ត្រៃ​ តាមផ្ទះ តាមរោងការហ្វេ​ តារាងបាល់​ និងកន្លែងផ្សេងៗទៀត​ មានការរីករាលដាលដូចផ្សិត​ បែជាគ្មានការអន្តរាគមន៍ពីសំណាក់លោកអធិការ​ និង​ លោកស្នងការ​ឡេីយ៕

ទាំងអស់នេះបានសបញ្ជាក់អោយឃេីញថាការអនុវត្ត​តាមអនុសាសន៍របស់ប្រមុខថ្នាក់ដឹកនាំ​ ដែលលោកតែងតែខិតខំពុះពារ​ ក៏សាងអភិវឌ្សន៍​ ប្រទេសអោយល្អប្រសេីរ​ តែបែជាអជ្ញាធរ​មូលដ្ឋាន​ ជាពិសេស​លោក​អធិការ​ក្រុង​សៀម​រាប​ និង​ លោក​ស្នងការ​ខេត្ត​ អសកម្មនិងបណ្តែតបណ្ដោយអោយ​ ល្បែងស៊ីសង​ ផ្សេងៗកេីតឡេីងពាសពេញក្រុងទៅជារឿងធម្មតាទៅវិញ​៕

ភូមិ​បឹងតាប៉ា សង្កាត់​ស្លក្រាម​ ក្រុង​សៀមរាប​

ភូមិ​តាវៀន​ សង្កាត់សាលាកំរេីក​ ក្រុង​សៀមរាប​

ភូមិ​តាវៀន​ សង្កាត់សាលាកំរេីក​ ក្រុង​សៀមរាប​

ភូមិ​សាលាកន្សែង​ សង្កាត់​ស្វាយ​ដង្គុំ​ ក្រុង​សៀមរាប​

 

ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប មានការអស់សង្ឃឹមយ៉ាងខ្លាំងទៅលេីថ្នាក់ដឹកនាំក្នុងខេត្តដែលគ្មានវិធានការចំពោះល្បែងមាន់ជល់អនឡាញទាំងអស់ក្នុងក្រុងសៀមរាប ដែល​ជា​ទឹកដី​អរិយធម៌​ទេសចរណ៍​របស់​ជាតិ​
ជាពិសេសល្មេីសនិងគោលនយោបាយភូមិឃុំសុវត្តិភាព​ ដែលចេញដោយប្រមុខថ្នាក់ដឹកនាំ​ អោយអជ្ញាធ័រគ្រប់ជាន់ថ្នាក់រក្សាអោយបាន​ និងអន្តរាគមន៍​ អោយខានតែបាន​ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់​ និងសហការរួមគ្នាលុបបំបាត់បទល្មេីសទាំងឡាយដែលកេីតមានក្នុងខេត្តក្រុងរាជធានី៕

អង្គភាព​គេហះទំព័រ​ព័ត៌មាន​​NTCរងចាំការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វេីការ0966414192
រៀបរៀង​អត្ថបទ​ចេញ​ផ្សាយ​ដោយ​ (​ សហការី​NTC )