អធិការនគរបាលក្រុងប៉ោយប៉ែត ផ្សព្វផ្សាយផែនការ ការពារបុណ្យចូលឆ្នាំខ្មែរ•••••
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារបុណ្យចូលឆ្នាំខ្មែរ!!!
……………………………
ក្រុងប៉ោយប៉ែត៖ថ្ងៃ ពុធ៥កើត ខែចេត្រឆឆឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែ មេសា ឆ្នាំ២០២២ វេលាម៉ោង ៨.00នាទី នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការប្រជុំផ្សព្វផ្សាយផែនការ ការពារបុណ្យចូលឆ្នាំខ្មែរ ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត សមាសភាពចូលរួមមាន លោកអធិការរង លោក-លោកស្រីនាយ.នាយរងផ្នែក លោកនាយ.នាយរងប៉ុស្តិ៍។លោកវរសេនីយ៍ឯក សៅ សារឿន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារបុណ្យចូលឆ្នាំខ្មែរ!
ក្នុងឱកាសនោះដែរលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់គ្រប់ផ្នែកជំនាញ ត្រូវអនុវត្ត តាមបទបញ្ជា របស់ថ្នាក់ឲ្យបានយ៉ាងម៉ឺងម៉ាត់ត្រូវការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។