ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បង្ក្រាបបាន មុខសញ្ញាលួចម៉ូតូនៅ ក្រុងបាត់ដំបង បានជាបន្តបន្ទាប់•••••

បាត់ដំបង -​​ កាលពីថ្ងៃពុធ៨កើតខែផល្គុនឆ្នាំ ខាល ចត្វាស័កព.​ស.២៥៦៦ តត្រូវនឹងថ្ងៃទី​ ០១​ ខែ​ មីនា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ ២៣និង២០​ នាទី​នៅ​ចំណុច​ភូមិ​អូរតាគាំ​៣​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបងអនុវត្ត​តាម​ការណែនាំ​បញ្ជា​របស់លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​ វរសេនីយ៍ទោ​ ភួង​ ចន្ទ័តារា​ ស្នងការរង​ ដឹកនាំ​ការិយាល័យ​នគរ បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​ ដោយដោយមានការសម្របសម្រួលលេី​នីតិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ
លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ កាត់​ត​ខ្សែ​ភ្លេីង​លួច​យក​ម៉ូតូ​ )​០១​ករណី​និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០១​ នាក់​ ឈ្មោះ​ ណាត​ ស៊ី​ណាន់​ ហៅ​ ប៊ី​ ខ្លឹម​ ភេទប្រុ ស​ អាយុ​ ២០​ ឆ្នាំ​ មានទីលំ នៅ​ភូមិ​ អង់​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ ដំបង​ មក​កាន់​ស្នងការដ្ឋាន​ ។
​-វត្ថុតាង​ដកហូត​រួម​មាន​ ៖​
-​ ម៉ូតូ​ ០១​ គ្រឿង​ ម៉ាក HONDA ZOOMER X ពណ៌​ ស​ ក្រហម​ ស៊េរីឆ្នាំ​ ២០១៧​ លេខ​តួ​ 5158​346 លេខ​ម៉ាស៊ីន​ 0158346 ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1Y-6864!

សូ​មជម្រាបជូនថាមូលហេតុដែល​នាំទៅដល់ការឃាត់​ខ្លួននេះគឺនៅ​ថ្ងៃ​ទី​ ០១​ ខែ​ មីនា​ ឆ្នាំ​ ២០២៣​ វេ​លាម៉ោង​ ប្រមាណ​ ១៩និង០០​ នាទី​ នៅ​ចំណុច​ភូមិ​អូរតាគាំ​១​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់​ដំបង​ ជនសង្ស័យ​ខាងលេី​ បាន​ធ្វេី​សកម្មភាព​ជិះ​ម៉ូតូ​ឌុប​ចេញ​ពី​ម្តុំស្ថានីយ៍រថភ្លើង​ ក្នុង​គោល​បំណង​ទៅ​ផ្ទះ​របស់​ម្តាយ​ នៅ​ភូមិ​អង់​ សង្កាត់​អូរចារ​ លុះ​ពេល​ទៅ​ដល់​ចំណុច​កេីតហេតុ​ខាងលេី​ ដោយ​ឃេី ញ​ម៉ូតូ​ ដូចភិនភាគខាងលើរបស់ជនរងគ្រោះ​ ឈ្មោះ​ នាង​ លេក​ ភេទស្រី​ អាយុ​ ២៥​ ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​ព្រែកច្តោរ​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ មុខ​របរ​ លក់​ដូរ​ទុក​នៅ​ខាង​មុខ​ផ្ទះ​ មិន​មាន​ម្ចាស់​ ជនសង្ស័យ​ខាងលេី​ក៏បាន​ដេីរ​ចូល​ទៅ​ទាញផ្តាច់​​ខ្សែភ្លេីង​ ហេីយ​រុំ​ត​ភ្ជាប់​រួច​ជិះ​គេច​ខ្លួន​បាត់​ ។

នៅពេលកើតហេតុជនរងគ្រោះបាន ប្តឹងចូលមកសមត្ថកិច្ចនគរបាលហើយ ឆ្លងតាមរយ:ការស្រាវជ្រាវសមត្ថកិច្ចកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំ​ណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ច្បាប់រីឯ​ម៉ូតូបានប្រគល់ជូននរងគ្រោះវិញ៕