ទីតាំងល្បែងជល់មាន់តាមអនឡាញ នៅក្នុងភូមិពាមរកាកោង 1 ឃុំរកាកោងស្រុកមុខកំពូល•••••

ទីតាំងល្បែងជល់មាន់តាមអនឡាញ នៅក្នុងភូមិពាមរកាកោង 1 ឃុំរកាកោងស្រុកមុខកំពូល សមត្ថកិច្ចនៅក្នុងមូលដ្ឋានបានរក្សាភាពស្ងៀមស្ងាត់។

ខេត្តកណ្ដាល៖យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិពាមរកាមួយកុំរកាកោងស្រុកមុខកំពូលខេត្តកណ្ដាល។បានឲ្យដឹងថា បច្ចុប្បន្ននេះមានទីតាំងមាន់ជល់តាមអនឡាញ ជាច្រើនកន្លែងតាមដងផ្លូវបង្កប់ក្នុងហាងកាហ្វេ។ កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង
ដោយសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ដែលដឹកនាំដោយលោកលោក ឯក លន់អធិការស្រុមុខកំពូល បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនមានវិធានការទប់ស្កាត់និងបង្ក្រាបសោះឡើយ ។

ប្រភពខាងលើ បានលើកឡើងទៀតថា?ទីតាំងល្បែងជល់មាន់តាមអនឡាញខាងលើនេះ បានបើកលេងតាំងពីថ្ងៃត្រង់រហូតដល់យប់អាទ្រាធ ដោយក្រុមអ្នកញៀនល្បែង បាននាំគ្នាស្រែកហ៊ោកញ្ជ្រៀវ អឺងកងផ្អើលអស់អ្នកភូមិ ដោយមិនមានការរំខាន ដល់សមត្ថកិច្ចពាក់ព័ន្ធសោះឡើយ ដោយពួកគាត់កំពុងតែមានការព្រួយបារម្ភជាខ្លាំង ខណៈពេលដែលឃើញក្រុមអ្នកញៀនល្បែងទាំងនោះ ប្រមូលផ្តុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសង ភ្នាល់ដាក់លុយសុីសាច់ហត់ឈាមគ្នា ជារៀងរាល់ថ្ងៃ បែរជាសមត្ថកិច្ច នៅក្នុងមូលដ្ឋានខាងលើមិនអើពើទៅវិញ។

ប្រភពខាងលើបានលើកឡើងទៀតថា?ពួកគាត់ធ្លាប់បានរាយការណ៌ជូនសមត្ថកិច្ចខាងលើជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់ និងបង្ក្រាបសោះឡើយ?ទំនងទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើនេះ អាចជាឆ្នាំងបាយរបស់លោក ឯក លន់ អធិការស្រុកមុខកំពូលផងក៏មិនដឹង។ សូមជម្រាបថា?ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា មានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខានតែបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុច។

ពាក់ព័ន្ធនិងទីតាំងល្បែងមាន់ជល់តាមអនឡាញ ខាងលើនេះ ដែលកំពុងតែដំណើរការយ៉ាងរលូន ហើយបែរជាសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀតស្ងាត់បែបនេះ អាចដូចជាកាលើកឡើង
ទំនងជាឆ្នាំងបាយរបស់លោក ឯក លន់ អធិការស្រុកមុខកំពូលដូចការលើកឡើងរបស់មហាជន ពិតប្រាកដមែន ទើបបានជាលោក ឯក លន់ អធិការស្រុកមុខកំពូល  បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។

មហាជនបានសំណូមពរដល់ឯកឧត្តមស្នងការ ឈឿន សុចិត្ត ដែលជាស្នងការនៃស្នងការដ្ឋានខេត្តកណ្តាល មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញខាងលើនេះ អោយខាងតែបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។