ភ្នាល់គ្នាស៊ីសងចាប់ពី10លានរៀល រហូតដល់50លានរៀល មានទាំងមាន់ស្មង និង ខ្នាយដែក•••••

ខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត ល្បែងភ្នាល់មាន់ជល់🐓🐓យ៉ាងគគ្រឹកគគ្រេងក្នុងក្រុងប៉ោយប៉ែត្រ ភ្នាល់គ្នាស៊ីសងចាប់ពី10លានរៀល រហូតដល់50លានរៀល មានទាំងមាន់ស្មង និង ខ្នាយដែក

ល្បែងមាន់ជល់លួចលាក់មួយកន្លែងស្ថិតក្នុងភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត លួចលាក់បើកលេងយ៉ាងអណាធិបតេយ្យ ហាក់មិនញញើត និង មិនគិតពី អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ពាក់ព័ន្ធនិង ភូមិឃុំមានសុវត្ថិភាព តែទីតាំងខាងលើបែជា លេងល្បែងស៊ីសងខុសច្បាប់ ជាពិសេសបើកអោយពលរដ្ឋខ្មែរដែលញាណនិងល្បែង លេងភ្នាល់ល្បែងជល់មាន់ ដាក់ប្រាក់ជាច្រើន ក្នុងមួយគូរៗ ធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះកាលណាមានល្បែងស៊ីសងកើតឡើងក្នុងមូលដ្ឋាននោះ ប្រាកដជាមានបទល្មើសកើតឡើងជាបន្តបន្ទាប់ជាក់ជាមិនខាន! ប្រជាពលរដ្ឋរស់នៅ ក្នុងភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត មាន់ការព្រួយបារម្ភ ចំពោះល្បែងស៊ីសងបញ្ជល់មាន់លួចលាក់កំបាំងពីភ្នែកសមត្តកិច្ច ក្នុងទីតាំងខាងលើ និងសុំសំណូមពរដល់លោក អធិការនគរបាលក្រុងប៉ោយប៉ែត និងលោកស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលតែងតែបញ្ចេញនូវកណ្ដាប់ដៃដែក បង្ក្រាបនូវបទល្មើសតូចធំ ដែលប៉ះពាល់ដល់សុខសុវត្តិភាពប្រជាពលរដ្ឋ លោកសៅ សារឿនអធិការក្រុងប៉ោយប៉ែត្រ ដែលតែងតែដុតដៃដុតជើង និង លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ដែលជាស្នងការគំរូ ដែលតែងតែប្រតិកម្មនិងធ្វើការបង្ក្រាប រាល់បទល្មើសនានាក្នុងខេត្ត ដោយគ្មានការធ្វេសប្រហែស រឺមើលរំលងម្ដងណាឡើយ សូមធ្វើការស្រាវជ្រាវ និងទប់ស្កាត់បង្ក្រាបបទល្មើសល្បែងស៊ីសងមួយនេះអោយទាន់សភាពការផងទាន ជៀសវាងបណ្ដាលអោយមានការរីករាលដាល និងប៉ះពាល់ដល់សុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ប្រភពព័ត៌មានច្បាស់ការណ៍ពីប្រជាពលរដ្ឋបានបញ្ជាក់និងបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ ខាងលើនេះបានលួចបើករយះពេលជាង2ខែមកហើយ ដោយមានការចាត់ចែងដាក់អ្នកយាមជាច្រើនអ្នក អោយយាមចាំមើលផ្លូវ និងដាក់ស្លាកមិនអនុញ្ញាតអោយអ្នកសារព័ត៌មានណាម្នាក់ថត និងផ្ដិតរូបភាពផ្សព្វផ្សាយចេញទៅខាងក្រៅឡើយ ព្រោះខ្លាចសមត្ថកិច្ចដឹង៕
ចេញផ្សាយដោយ សហការី NTC ប្រចាំខេត្តបន្ទាយមានជ័យ